ព្រៃភ្នំដែលគេឈូសឆាយថ្មីៗនៅចំណុចខ្នាចកណ្ដាលឃុំខ្វាវស្រុកជីក្រែង ជាតំបន់គ្រប់គ្រងដោយមន្ត្រីបរិស្ថាន

ដោយ អ៊ុក ផ្លុង សៀមរាប÷ ក្រោយពីសារព័ត៌មានបានចុះផ្សាយថាមាន បុគ្គលម្នាក់ ឈ្មោះ សែន បច្ចុប្បន្ន រស់នៅ ភូមិ ខ្វាវ ឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប។ បានឈូសឆាយព្រៃភ្នំ ពង្រីក ចំការ ដំឡូង មី របស់ លោកបន្ថែម ប៉ុន្តែលោកបដិសេធ ។







 ទន្ទឹមនឹងនោះដែរ នៅ ថ្ងៃ ច័ន្ទ ទី ១០ ខែ គុម្ភៈ ឆ្នាំ ២០២៥ រដ្ឋបាល ឃុំខ្វាវ ដឹកនាំ ដោយ ឈាន ភាព ជំទប់ទី២ បានដឹកនាំកម្លាំង ចុះទៅពិនិត្យ ។សមាសភាពចូលរួមមាន នាយសង្កាត់រដ្ឋបាលព្រៃឈើ ខ្វាវ លោក ភោគ វីរៈ និងសហការី ព្រមទាំង អនុភូមិ ជ្រៃ សរុប៥នាក់។ ចុះទៅដល់ទីតាំង ដែលសារព័ត៌មានបានចុះផ្សាយ ។ ដោយ ចុច GPS ឃើញថា ព្រៃភ្នំ នៅ ចំណុច ខ្នាចកណ្ដាល ស្ថិត ក្នុង ភូមិ ជ្រៃ ឃុំ ខ្វាវ មិនមែនជា តំបន់ គ្រប់គ្រង របស់ រដ្ឋបាលព្រៃឈើនោះទេប៉ុន្តែវាគឺតំបន់គ្រប់គ្រងរបស់មន្ត្រីបរិស្ថាន ក្នុង តំបន់ ឧទ្យានុរក្ស និង បរិស្ថាន ដែន ជម្រក សត្វ  ព្រៃ ភ្នំ ត្នោត និង ភ្នំ ត្នោត។  ហើយបានសរសេររបាយការណ៍ជូនថ្នាក់លើថា ជាព្រៃទើបតែដុះថ្មី។ពួកគាត់អះអាង ថាព្រៃភ្នំនេះគឺទើប តែឈូសឆាយថ្មី មិន ទើបតែដុះថ្មីនោះឡើយ។





  ពាក់ព័ន្ធទៅនឹង ករណីខាងលើនេះនាយ ការិយាល័យ ឧទ្យានុរក្ស បរិស្ថាន ដែន ជម្រក សត្វ ព្រៃ ភ្នំ ពក ភ្នំ ត្នោត និង បឹង ពែរ ខេត្ត សៀមរាប លោក ពៅ ជុំ ឆ្លើយ តប អ្នកសារព័ត៌មាន តាម ទូរស័ព្ទថា ក្រោយពី លោក បានឃើញការផ្សាយ ករណី ទន្រ្ទាន ព្រៃភ្នំ តាមបណ្តាញ សង្គមភ្លាម លោក បានបញ្ជាឲ្យ មន្ត្រី របស់លោក ទៅពិនិត្យ ឃើញថាពិតជាមានការទន្ទ្រាន ព្រៃភ្នំ ចំណុចខាងលើ ស្ថិតក្នុង តំបន់ ការពារនិងអភិរក្សធនធានធម្មជាតិដែនជម្រកសត្វ ព្រៃ ភ្នំ ត្នោត និង ភ្នំ ពក ដែលជា តំបន់គ្រប់គ្រងរបស់មន្ត្រីបរិស្ថានពិតមែន។ លោក បន្តថា លោក នឹង ទាក់ទង ទៅ អាជ្ញាធរ ភូមិ,ឃុំ និងអាជ្ញាធរស្រុក ដើម្បីស្រាវជ្រាវ រកមុខ ជនប្រព្រឹត្តដើម្បី ធ្វើ សាវ្ដា ជាតិ បង្កសំណុំរឿងបញ្ជូនទៅតុលាការ បើមិនឃើញជនសង្ស័យទេ លោក នឹងដាក់ពាក្យ បណ្ដឹងកន្លែងនោះចាត់ទុកជា ញាត ដំកល់ទុកក្នុងតុលាការ។

អញ្ចឹង! មហាជនមានតែរង់ចាំមើលទេថា តើ នាយ ការិយាល័យ បរិស្ថាន ខេត្ត សៀមរាប លោក ពៅ ជុំ មានសមត្ថភាពរកមុខជនល្មើសឈូសឆាយព្រៃភ្នំ ខ្នាចកណ្ដាលឃើញ យកទៅផ្ដន្ទាទោសតាមច្បាប់ឬយ៉ាងណា?

Powered by Blogger.