វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលនៅសេសសល់ សរុបចំនួន ៥៤ បណ្ណ ត្រូវ​បានប្រគលជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ———————————-

នាថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២៥នេះ​ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលនៅសេសសល់ ជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៥៤ បណ្ណ ស្ថិតនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ឌឹម នី អភិបាលរងខេត្ត លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។









Powered by Blogger.