បន្ទាប់ពីមានសារព័ត៌មានបានធ្វើការចុះផ្សាយរួចមករដ្ឋាបាលឃុំខ្វាវ បានដឹកនាំក្រុមការងារចុះពិនិត្យមើលចំណុចភ្នំខ្នាចកណ្តាលដែលថាមានអ្នកលួចឈូសឆាយដីព្រៃ
ខេត្តសៀមរាប:រដ្ឋបាលឃុំខ្វាវ ដឹកនាំក្រុមការងារចុះទៅចំណុចខ្នាចកណ្ដាលដើម្បីពិនិត្យមើលភ្នំនានាដែលសារព័ត៌មានចុះផ្សាយថាមានគ្រឿងចក្រឈូសឆាយព្រៃភ្នំ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឈាន ភាព ជំទប់ទី២ ឃុំខ្វាវតំណាងឲ្យលោក ធិន ភី មេឃុំខ្វាវ បានចុះទៅពិនិត្យស្ថានភាពភាពជាក់ស្តែងនៃភ្នំនានា ចំណុចខ្នាចកណ្ដាលក្រោយពីសារព័ត៌មានបាន ចុះផ្សាយរឿងពលរដ្ឋចោទប្រកាន់លោក សែន បច្ចុប្បន្នរស់នៅ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្ត សៀមរាបថាបានយកគ្រឿងចក្រទៅ
ឈូសឆាយ ព្រៃភ្នំពង្រីកធ្វើជាចំការដំឡូងមីបន្ថែមប៉ុន្តែត្រូវបាន លោក សែន បដិសេធថាលោក មិនបានឈូសឆាយទេ។
សមាសភាពក្នុងការចូលរួមមាន: លោក ភោគ វីរ:នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងសហការី, អនុភូមិ ជ្រៃសរុប ៥នាក់។
បន្ទាប់ពីមានការចុះពិនិត្យពីសំណាក់អាជ្ញាធរពាក់ព័ន្ធរួចមកក្នុងនោះដែរក៏មានចម្ងល់ពីមហាជនជាច្រើន ថាតើក្រុមប្រតិបត្តិការបានលទ្ធផលយ៉ាងណាជូនដល់ថ្នាក់លើ? ក្រោយពីពិនិត្យជាក់ស្តែងក្រុមការងារឃើញថាពិតជាមានការឈូសឆាយព្រៃភ្នំដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយពិតប្រាកដមែន។
ទន្ទឹមនឹងនោះដែរក្រុមការងារបានចុច GPS ទីតាំងតាំងចំការដំឡូងមីចាស់ហើយធ្វើរបាយការណ៍ជូនថ្នាក់លើថានេះជាដីព្រៃដុះថ្មី។
ទោះបីជាយ៉ាងណាក៏ដោយចុះ? ពលរដ្ឋនៅតែអះអាងថាវាមិនមែនជាព្រៃឈើដុះថ្មីទេតែនេះជាព្រៃភ្នំទើបតែត្រូវបានគេឈូសឆាយថ្មី ពួកគាត់បានបន្តថានេះហើយ! កូនចៅជាមន្រ្តីមេមាន់ពងលើស្រូវ រីឯចៅហ្វាយនាយគឺជាស្តេចកណ្ដៀរដេកក្នុងរូងបាត ដំបូកចាំតែទទួលរបាយការណ៍ដោយគ្មានការស៊ើបអង្កេត។
តើកូនចៅស្មោះត្រង់ឬយ៉ាងណា? ពលរដ្ឋបន្តថា ការហិនហោចព្រៃភ្នំធម្មជាតិដែលជាសម្បត្តិរដ្ឋក្នុង ឃុំ ខ្វាវ ពីមួយឆ្នាំទៅមួយឆ្នាំព្រោះតែមន្ត្រីគ្រាប់ល្ពៅ ធ្វើរបាយការណ៍ជូនចៅហ្វាយនាយ ចាស់ ឃ្លោក ថាព្រៃភ្នំដែលគេទើបតែឈូសឆាយថ្មីបែរជាធ្វើ របាយការណ៍ជូនថ្នាក់លើថាជាព្រៃបុសឬព្រៃឈើដែលទើបតែដុះថ្មីទៅវិញ។ពួកគាត់មានប្រតិកម្មទៅនឹងរបាយការណ៍ខាងលើនេះថាអញ្ចឹងតើ បានជាព្រៃភ្នំក្នុងឃុំ ខ្វាវ បច្ចុប្បន្នបានក្លាយជា ចំការដំឡូងមី និងចំការស្វាយចន្ទីជាកម្មសិទ្ធិឯកជនសម្រាប់អ្នកមានលុយត្រូវដងត្រូវផ្លែជាមួយមន្ត្រីពុករលួយ។
ក្នុងនោះដែរក៏មានពលរដ្ឋសំណូមពរដល់ ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ត សៀមរាប លោក ទៀ គឹមសុទ្ធ និងនាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តសៀមរាប លោក ម៉ុង ប៊ុនលីម មេត្តាចុះពិនិត្យមើលទីតាំងដែលអ្នកសារព័ត៌មានបានចុះផ្សាយនេះដោយផ្ទាល់។
តើនេះជាព្រៃភ្នំទើបតែដុះថ្មី ឬក៏ព្រៃភ្នំដែលទើបតែឈូសឆាយថ្មី? ពេលខ្លះរបាយការណ៍មន្ត្រីក្រោមឪវាទរបស់ពួកលោកគ្រាន់តែជាការឃុបឃិតជាមួយបទល្មើសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕
Post a Comment