ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ គាំទ្រគ្រប់មធ្យោបាយ ទាំងរដ្ឋបាលខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លើអ្នកមកបន្សាបសារធាតុញៀននៅមជ្ឈមណ្ឌល ព្យាបាលខេវី

កំពង់ចាម៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខានៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿង ញៀន បានផ្តល់ការគាំទ្រ ដើម្បីសម្របសម្រួលនីតិវិធីផ្លូវច្បាប់ គ្រប់ទម្រង់ សម្រាប់ការបញ្ចូលអ្នកញៀនគ្រឿងញៀន ការបណ្តុះ    បណ្តាលជំនាញវិជ្ជាជីវៈ និងការថែទាំសុខភាពអ្នកញៀនគ្រឿងញៀនឲ្យស្របតាមស្តង់ដា។





ថ្លែងបែបនេះ ក្នុងឱកាសដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អញ្ជើញបំពេញទស្សនាកិច្ចមជ្ឈមណ្ឌល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំង គណៈប្រតិភូមកពីខេត្តកំពង់ចាមជាច្រើនរូប ដែលពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៥ ក្នុងបរិវេណ មជ្ឈមណ្ឌលព្យាបាលខេវី ស្ថិតនៅ ភូមិទួលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។






ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ដើម្បីងាយស្រួលនីតិវិធីក្នុងការបញ្ជូនអ្នកញៀនគ្រឿងញៀនឲ្យមកបន្សាបសារធាតុញៀនបាន ឯកឧត្តម បានស្នើសុំទៅដល់ព្រះរាជអាជ្ញា តុលាដំបូលខេត្តទាំងពីរ ឲ្យសម្របសម្រួលធ្វើលិខិតផ្លូវច្បាប់បញ្ជាក់ និងចោទប្រកាន់ជាមុនសិនទៅលើអ្នកញៀនគ្រឿងញៀនដោយមានភ្ជាប់ជាមួយក្រដាសពីគ្រូពេទ្យបញ្ជាក់ថាពិតជាមានសារធាតុញៀន ទើបបានយើងបញ្ជូនពួកគាត់ឲ្យមកបន្សាបសារធាតុចេញនៅមជ្ឈមណ្ឌលខេវី។






ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានរៀបចំផែនការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយក្រសួងសង្គមកិច្ច  និងក្រសួងការងារ សម្រាប់ឲ្យមន្ទីរសង្គមកិច្ច និងមន្ទីរការងារ រវាងខេត្តទាំងពីរត្បូងឃ្មុំ និងកំពង់ចាម ដើម្បីផ្តល់ការគាំទ្រទៅលើផ្នែកថែទាំសុខភាព អាហារហូបចក់ សម្លៀកបំពាក់ សម្រាប់អ្នកញៀនគ្រឿងញៀនមកពីគ្រួសារក្រីក្រ មានជីវៈភាពខ្វះខាត ព្រមទាំងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពួកគាត់ ក្រោយពីបន្សាបសារធាតុញៀនចេញរួចរាល់ហើយ ពួកគាត់មានជំនាញច្បាស់លាស់ណាមួយ ទុកក្នុងខ្លួនអាចយកទៅប្រើប្រាស់ចិញ្ចឹមជីវិតខ្លួនឯងបាន។ ដោយ៖ ភ័ណ្ឌ ប៉ាង

Powered by Blogger.