គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ គ្រួសារក្រីក្រ ចាស់ជរា គ្មានទីពឹង ចំនួន​ ១០គ្រួសារ​ នៅឃុំរាប..!!!

អនុសាខា​ កក្រក​ ស្រុកពារាំង​ ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥  លោក​ អៀត​ សំអាត​  អនុប្រធានគណៈកម្មាធិការអនុសាខា​ តំណាង​ លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានដឹកនាំសហការី​ រួមជាមួយក្រុុមកាកបាទក្រហមឃុំរាប  អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចាស់ជរា គ្មានទីពឹង  ចំនួន​ ១០គ្រួសារ​  នៅ ភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។








នាឱកាសនោះ លោកអនុប្រធាន​គណៈកម្មាធិការអនុសាខាស្រុក  បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ  ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោក ចេម ប្រាប្រធានគណៈកម្មាធិការអនុសាខាស្រុក ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង  ដែលជានិច្ចកាល លោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "  និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។ ជាមួយគ្នានេះ លោកអនុប្រធាន មន្ត្រីប្រចាំការ បុគ្គលិកកិច្ចាន្យា អ្នកស្ម័គ្រចិត្តភូមិ បានបញ្ជ្រាបនូវការអប់រំផ្សព្វផ្សាយ ពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩​ ,ផ្តាសាយបក្សីH5N1 , គ្រុនចាញ់, គ្រុនឈីក-គ្រុនឈាម និងអប់រំផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍អំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ស្របតាមពាក្យស្លោកថា "ថ្ងៃនេះ ខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ"​ ។ 








សម្ភារៈផ្តល់ជូនក្នុង​ ​១គ្រួសារទទួលបាន​ ៖ អង្ករ ២៥គីឡូ  សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណាក ១ឈុត មី​ ១០កញ្ចប់  ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ​ ៣ដប ត្រីខ ៤កំប៉ុង និងថវិកាចំនួន ៥០,០០០រៀល។ 


-ក្រុមកាកបាទក្រហមឃុំរាប  ចូលរួមថវិកា​ ក្នុង​១គ្រួសារចំនួន​ ២០,០០០រៀល​៕

Powered by Blogger.